តើ មាតាបិតាទាំងឡាយតែងតែធ្វើបែបណា
នៅពេលបុត្រធីតា តូចរបស់ខ្លួនយំ?
មានរូបភាពច្រើនណាស់
ដែលមាតាបិតាទាំងឡាយបានប្រើសម្រាប់ ដោះស្រាយពេលដែលបុត្រធីតារបស់ខ្លួនយំ។ វិធីសាស្ត្រទាំងនោះមានទាំងវិធីសាស្ត្រវិជ្ជមាន និងអវិជ្ជមានចំពោះកូនៗ។
ប៉ុន្តែមានវិធីសាស្ត្រដប់ប្រភេទ ដែលមាតាបិតាគួរយកមកប្រើប្រាស់ដើម្បីលួងលោមបុត្រធីតារបស់ខ្លួន៖
១). ស្វែងយល់ពីប្រភពថា មូលហេតុអ្វីបានជាបុត្រធីតារបស់អ្នកយំ រួចហើយដោះស្រាយឲ្យភ្លាមកុំបង្អង់។
២). បើក្មេងយំចង់បានរបស់របរផ្សេងៗ ចង់ញាំ ត្រូវមើលថារបស់នោះមានប្រយោជន៍ទេ បើគ្មានត្រូវពន្យល់គាត់ និងបន្លប់ការគិតរបស់គាត់ភ្លាមទៅរកអ្វីដែលមានប្រយោជន៍ ព្រោះពេលខ្លះស្ថានភាពនេះត្រូវតែមានអ្វីម្យ៉ាងមកជំនួសការចង់បានរប ស់គាត់។
៣). បើបុត្រធីតាយំព្រោះឈ្លោះប្រកែកគ្នា ត្រូវចេះសម្របអារម្មណ៍របស់គាត់ កុំឲ្យទាមទារចង់ឈ្នះពេក។ ប៉ុន្តែត្រូវចេះបង្ហាញហេតុផលដល់គាត់។ ទោះបីថា សមត្ថភាពខួរក្បាលក្មេងមិនមានលទ្ធភាពគ្រប់គ្រាន់វែកញែកហេតុផល ប៉ុន្តែគាត់អាចស្ដាប់បានកាយវិការទន់ភ្លន់។
៤). ក្មេងឆាប់ចាញ់បំផុតសម្ដីផ្អែម និងស៊ីជោ ហេតុនេះមាតាបិតាត្រូវចេះសរសើរ និងបញ្ជោគាត់បន្តិច ក៏មិនមែនជាបញ្ហា។ ប៉ុន្តែសំខាន់ ការបញ្ជោរនោះមិនមែនរុញគាត់ឲ្យកាន់តែខុស។
៥). ចំណាយពេលសួរ និងស្ដាប់ហេតុផលគាត់ថាគាត់យំព្រោះអ្វី។ ព្រោះថា អារម្មណ៍មួយនេះ មិនថាមនុស្សចាស់ ក្មេងក៏ត្រូវការអ្នកស្ដាប់ហេតុផលគាត់ដូចគ្នា។
៦). ពេលបុត្រធីតាយំ កុំវាយថែម កុំជេរថែម កុំគំរាម កុំបំភ័យ...ប៉ុន្តែត្រូវ ត្រូវប្រើវិធីសាស្ត្រត្រជាក់ ប្រកបដោយសន្តិភាពចំពោះគាត់។ ព្រោះសកម្មភាពនោះគឺជាមេរៀនសន្តិភាព។
៧). ត្រូវចេះយកវិធីសាស្ត្រប្រើគាត់ឲ្យធ្វើនេះ ឲ្យធ្វើនោះដែលអាចបន្លប់កំហឹងគាត់។ ធាតុពិតរបស់ក្មេង ឆាប់ខឹង ហើយក៏ឆាប់បាត់ ប៉ុន្តែដើម្បីឲ្យឆាប់បាត់ ក៏ត្រូវការវិធីសាស្ត្រ។ ការប្រើឲ្យក្មេងធ្វើអ្វីៗដែលគាត់អាចធ្វើបាន ហើយសរសើរគាត់ គឺងាយធ្វើឲ្យគាត់ទន់អារម្មណ៍។
៨). ព្យាយាមបង្រៀនគាត់ឲ្យក្លាយជាក្មេងមានភាពក្លាហាន និងរឹងមាំ មិនទន់ជ្រាយ ងាយស្រក់ទឹកភ្នែក។ ប៉ុន្តែមិនមែនបង្រៀនគាត់ឲ្យក្លាយជាក្មេងកោងកាច រឹងទទឹងឡើយ។
៩). ត្រូវបង្ហាញថា អ្នកជាមាតាបិតា យកចិត្តទុកដាក់ចំពោះគាត់បំផុត។ ធ្វើបែបនេះដើម្បីឲ្យក្មេងយល់់ថា ខ្លួនមានភាពកកក្ដៅ។ បន្ទាប់មកបង្ហាញគាត់ពីកំហុស ដែលត្រូវកែប្រែ។
១០). ជាទូទៅក្មេងយំព្រោះតែឈឺចាប់អ្វីមួយ ឃ្លាន ចង់បាន ឬអន់ចិត្តនិងអ្វីមួយ ហើយវាក៏ជាសារជាតិធម្មជាតិរបស់ក្មេងដែរ។ ប៉ុន្តែជាមាតាបិតា មានតួនាទីសំខាន់បំផុតក្នុងការព្យាបាលជំងឺយំនេះ គ្មានអ្នកណាអាចព្យាបាលមានប្រសិទ្ធិភាពជាងមាតាបិតាទេ។ ហេតុនេះមាតាបិតា ត្រូវចេះពង្រឹងសមត្ថភាពខួរក្បាលកូនខ្លួនឯង។ ចំណុចទី១០ វាជាជំហ៊ាន មួយដែលជួយក្មេងឲ្យមានភាពរឹងមាំ តែមិនមែនបង្រៀនឲ្យមានចរឹតពាលទេ។
វិធីទាំងឡាយនេះ អាចនិយាយថា វាដដែលសម្រាប់មាតាបិតាមួយចំនួនដែលលោកបានប្រើរួចមកហើយ ប៉ុន្តែជាទូទៅពេលមានកំហឹង មាតាបិតាមួយចំនួនច្បាស់ណាស់ពិតជាមិនអាចទប់កំហឹងខ្លួនឯងបាន អាចឈានដល់ហិង្សាចំពោះកូនគ្រប់ពេល។ ប៉ុន្តែការប្រើហិង្សាគ្រប់រូបភាព គឺពិតជាមិនមែនជាជម្រើសល្អ ជាវិធីល្អឡើយចំពោះការអប់រំក្មេង៕