+ វិធីទី ១ :
វិធីទី ១: នេះបើមើលបន្តិចហើយមិនបានជាពិចារណានោះអាចគិតថាវាសាមញ្ញពេក ប៉ុន្តែបើសិនជាយើងគិតឲ្យបានយូរបន្តិចនោះទើបដឹងថាវាជារឿងមួយ សំខាន់ណាស់ ។
បើសិនជាយើងគិតថាវិធីនេះវាងាយពេក ឬ ពុំគួរគិតដល់សោះនោះគួររំលងចូលទៅមធ្យោបាយផ្សេងៗទៀតតាមការគួរ
។
អ្នកបង្កើត
Website ខ្លះ, ពុំបានគិតដល់ការរៀបចំឲ្យមាន tag ឲ្យបានត្រឹមត្រូវដូចខាងក្រោមឡើយ
1- Title
tag
2- Meta description tag
3- Meta keywords tag
2- Meta description tag
3- Meta keywords tag
ក្នុង attributes
នីមួយៗខាងលើនេះ, យើងគួរតែរំឭកពីពាក្យសំខាន់ដែលទាក់ទងដល់
Website របស់យើងឲ្យបានចំនួន១ដង
តែមិនត្រូវឲ្យលើសពី២ដងដែរ ។ ប្រសិនបើយើងដាក់វាច្រើនពេក (លើសពីចំនួន២) search engine អាចរំលង website យើងចោលហើយចាប់យក website ផ្សេងដែលមានន័យរបស់ឈ្មោះប្រហែលគ្នាជំនួសវិញ
។
ឧទាហរណ៍ថា
យើងនឹង/បានបង្កើត website មួយឈ្មោះ “Skin care” ដូចនេះ opening
HTML code របស់យើងនឹងត្រូវដាក់ដូចរបៀបខាងក្រោមនេះ
<html>
<head>
<title> Skin Care Tips For People of All Ages </title>
<meta name=”description” content=”How to develop a healthy skin care repigmen”>
<meta name=”Keywords” content=”skin care, healthy skin, looking young”>
</head>
<head>
<title> Skin Care Tips For People of All Ages </title>
<meta name=”description” content=”How to develop a healthy skin care repigmen”>
<meta name=”Keywords” content=”skin care, healthy skin, looking young”>
</head>
មាន search
engine ជាច្រើនបានចាត់ទុក
H1 H2 និង H3 ថាជាករណីសំខាន់ដែរ, ដូចនេះយើងត្រូវតែផ្តោតការយកចិត្តទុកដាក់
មិនត្រឹមតែចំពោះ meta tag ប៉ុណ្ណោះទេ
ក៏ប៉ុន្តែត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះ H1 H2 និង H3 ឲ្យដូចជា Meta name ដែរ ។
ហេតុនេះបើសិនជាយើងចង់ឲ្យគេយល់បានពី
website របស់យើងគួរតែប្រើពាក្យ “skin
care” នេះនៅក្នុងឃ្លារបស់
H1 H2 និង H3 ។
ឧទាហរណ៍ :
<h1>
skin care tips for women </h1>
ឃ្លានៃ code នេះ
គួរត្រូវបានដាក់ឲ្យកៀកជិតជាមួយប្លុករបស់ <body> tag បំផុត ឯចំណែក H2 និង H3 ក៏គួរតែធ្វើដូចគ្នានេះដែរ ។
សារសំខាន់របស់
Meta tage
:
ជាច្រើនឆ្នាំកន្លងមកហើយ Meta tag បានក្លាយទៅជា tag ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថ្នាក់ Website របស់យើងជាមួយ search engine , សព្វថ្ងៃនេះផ្ទុយទៅវិញ “search
engine” ស្វែងរកមើល
page នានានៅក្នុង Website របស់យើងដើម្បី Link ក្រៅពីនេះ search
engine នៅបានគិតផងដែរដល់
Website ណាខ្លះដែលបាន Link មក website របស់យើង បន្ទាប់មកទើប search engine ឲ្យចំណាត់ថ្នាក់យើងជាក្រោយ ។
ទោះបីជាយើងបានប្រើ Meta tag សំរាប់បរិយាយពី website របស់យើងក៏ដោយចុះ (search engine ប្រើប្រាស់ពាក្យដែលយើងបានដាក់នៅទីនោះសម្រាប់បង្ហាញពេលរក
website យើងឃើញ) ក៏កុំសង្ឃឹមថា website យើងនឹងទទួលបានអ្នកចូលមើលច្រើនភ្លាមៗដែរ
ពីព្រោះ website កើតឡើងថ្មីរាល់ថ្ងៃ
បើសិនជាមួយខែមុន search engine អាចរក website យើងឃើញតែនៅខែនេះ
ឬឆ្នាំក្រោយអាចមិនប្រាកដជារកឃើញឡើយ លើកលែងតែអ្នកចូលវាយចំឈ្មោះ website យើងតែម្តង ។
+ វិធីទី ២ :
Website ដូចជា Google, yahoo, Live, AOL, ជាដើម អាចចាប់អ្នកចូល website យើងរហូតរាប់ពាន់
រាប់ម៉ឺននាក់ក៏ថាបាន ដូចនេះវាជាប្រការមួយសំខាន់ណាស់ដែលយើងត្រូវយល់ដឹងពី spider និង bots របស់គេឲ្យអាចស្គាល់ពីន័យរបស់ website យើង ។
Spider គឺជា script ដែល search engine បញ្ជូនចេញមកកាន់ website របស់យើងដើម្បីប្រមូលព័ត៌មានមួយចំនួនរបស់ website យើង ជាពិសេស code នៅក្នុង website របស់យើង, មាតិកា, តើមានអ្នកចូលច្រើនឬតិច, តើមាន website ណាខ្លះ Link មកកាន់ website របស់យើង
ដោយយោងទៅតាមព័ត៌មានដែល script របស់ spider នោះប្រមូលបានវានឹងដាក់ចំណាត់ថ្នាក់
website របស់យើងទៅតាមវិធីគណនារបស់ search
engine នោះ ។
សូមចាំក្នុងចិត្តថា
HTML គឺជាមិត្តដ៏ល្អបំផុតសំរាប់យើង
Flash
Java រួមទាំងភាសាផ្សេងទៀតមើលទៅហាក់ពិតជាល្អមែន ប៉ុន្តែអាចមិនជាទីចាប់ចិត្តសំរាប់
search
engine ឡើយ នៅពេល spider ចេញស្វែងរក website របស់យើង ។
បច្ចុប្បន្ននិងមួយរយៈកន្លងមកនេះ google អាចចាប់ java script បានប្រសើរជាងមុនច្រើន ប៉ុន្តែជាការល្អបំផុតមិនអាចចោលមិត្តចាស់របស់យើងគឺ HTML នោះបានឡើយសូមកុំមើលរំលងត្រង់នេះឲ្យសោះ
។
ក្នុងករណីខ្លះដែលយើងចង់ validate HTML code របស់យើង យើងគួរចូលទៅកាន់ website W3C’s site រួចឲ្យគេ validate website ឲ្យយើង ។ ដក frame ចោលបើអាចធ្វើទៅបានគឺជាការល្អ ។
ក្នុងករណីខ្លះដែលយើងចង់ validate HTML code របស់យើង យើងគួរចូលទៅកាន់ website W3C’s site រួចឲ្យគេ validate website ឲ្យយើង ។ ដក frame ចោលបើអាចធ្វើទៅបានគឺជាការល្អ ។
Search engine Spider មិនចូលចិត្ត និងមិនស្គាល់ contents ដែលស្ថិតនៅក្នុង frame ឡើយ, ហេតុនេះបើយើងមាន frame ហ៊ុំ content របស់យើងគួរតែដកវាចោល សូមដាក់វាត្រឹមតែពេលធ្វើបានហើយ ពេលសម្រេចកិច្ចការត្រូវដកវាចេញវិញ
។
នៅរាល់ពេលដែលយើង
Link ទំព័រ (Page) ផ្សេងៗនៅក្នុង website របស់យើង, យើងត្រូវប្រើប្រាស់ពាក្យ (keyword) សំខាន់ដែលទាក់ទងដល់ទំព័រនោះ ទាំងការឲ្យឈ្មោះ page និងការ link ទៅកាន់ page នោះត្រូវប្រើពាក្យដែលទាក់ទងដល់គោលដៅរបស់ website យើងជានិច្ច ធ្វើបែបនេះវានឹងជួយបង្កើន page rank
បានចំណាត់ថ្នាក់ល្អក្នុងប្រព័ន្ធ
search
engine ។
ឧទាហរណ៍ :
បើយើងបង្កើត website មួយស្តីពី “Skin
care” នោះពាក្យខ្លះដែលយើងត្រូវប្រើគឺ
Skin tip,
skin so smooth, skin repain, skin tone …etc. យើងឃើញហើយថាពាក្យ keywords ទាំងនោះសុទ្ធតែមានទាក់ទងដោយចំ
ឬដោយប្រយោលនៅក្នុង website យើង ។
នៅរាល់ពេលដែលយើងត្រូវដាក់ឈ្មោះឲ្យ website របស់យើង យើងចាំបាច់ត្រូវគិតដល់ keywords ទាំងនោះមុនគេរួចទើបប្រើពាក្យណាផ្សេងទៀតជាបន្ទាប់ដើម្បីឲ្យ spider និង bot របស់ search engine ស្គាល់ keyword យើងបានភ្លាមៗ ។ កត្តាមួយទៀតនោះយើងអាចប្រើ hyphen (-) សម្រាប់ចែកពាក្យពីគ្នាដូចជា skin-care.html ជាដើម ។
ដោយការប្រើប្រាស់ពាក្យ keywords ធ្វើជាឈ្មោះរបស់ HTML page របស់យើងវាជួយបង្កើនប្រសិទ្ធភាពឲ្យ search engine ស្គាល់ website យើងបានលឿនជាង ។ យើងអាចយល់បានភ្លាមថា បើយើងប្រើពាក្យ skin-care.html
និងប្រើពាក្យ
Page.html តើឈ្មោះណាដែល
search
engine ស្គាល់ website យើងច្បាស់ជាង សូមពិចារណាចុះអាចយល់បានហើយ
។
+ វិធីទី ៣ :
មាន search
engine រាប់រយ ឬអាចថារាប់ពាន់ឯណោះនៅក្នុងប្រព័ន្ធ
web ដែលយើងប្រើសព្វថ្ងៃនេះ ប៉ុន្តែជាការពិតមានតែមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការគាំទ្រ និងត្រូវបានគេយកមកប្រើជាសកល
។ ក្នុងនោះមាន google, Live, yahoo, AOL និង Ask (ឈ្មោះដើម ask jeeves) web search ទាំងនេះគឺកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះហើយ search
engine ទាំងនេះគឺជាអ្វីដែលយើងត្រូវធ្វើ
website របស់យើងតម្រូវ ។
នៅពេលណាដែល website យើងត្រូវបានបង្ហាញឲ្យឃើញនៅពេលណាគេ
search រកជាមួយ google ឬ yahoo នោះមានន័យថា web search engine មិនសូវល្បីផ្សេងទៀតក៏អាចនិងរក website យើងឃើញដូចគ្នា ។ ឧទាហរណ៍ដូចជា Netscape
(បិទសេវា) ក៏ជា search engine មួយដែរ ប៉ុន្តែលទ្ធផលនៃការ search គឺ Netscape ទាញយកមកពី google ទៅវិញទេមិនមែន search រកដោយប្រើ engine របស់ខ្លួនឯងឡើយ ។
ដូច្នេះមានន័យថាបើសិនជាយើង
Rank #1 នៅក្នុង google search engine, website ជា search engine មិនសូវល្បីផ្សេងទៀតក៏ដាក់ចំណាត់
(Rank) របស់ website ដូចគ្នាទៅនិងអ្វីដែល google បានដាក់ដែរ ។
យើងហាក់ដូចជាពុំចាំបាច់ព្រួយបារម្ភចំពោះ
web
search engine ផ្សេងៗទៀតឡើយ
គឺព្យាយាមធ្វើយ៉ាងណាសំដៅចំពោះ web search engine ធំមួយគឺជាការស្រេចនោះគឺ “google”,
“yahoo”, “Live” ។
ខណៈពេលដែលយើងបានបង្កើត
website របស់យើងបានចំនួន ១៥ទំព័រ
ឬលើសនេះ នោះយើងអាច Submit website យើងបានហើយ ។
google :
http://www.google.com/addurl/?continue=/addurl
yahoo :
http://submit.search.yahoo.com/free/request
Live (ពីមុនគឺ MSN) : http://search.msn.co.in/docs/submit.aspx
សូមឲ្យមានចិត្តអំណត់បន្តិច, វាអាចត្រូវការពេលរហូតរាប់អាទិត្យ ឬរាប់ខែមុនពេលដែល website របស់យើងត្រូវបានគេដាក់បញ្ចូលជាពិសេសគឺជាមួយ
google, ដោយឡែក Live អាចដាក់បញ្ចូល website យើងបានលឿនជាងគេ ។
ដើម្បីឆែកមើលថាតើ
website របស់យើងត្រូវបានគេដាក់បញ្ចូលរួចហើយឬនៅនោះ
គឺគ្រាន់តែវាយបញ្ចូល URL របស់យើងទៅក្នុង search box នោះយើងនឹងដឹងហើយថាលទ្ធផលវាយ៉ាងណា !
* សូមកុំព្យាយាម submit សារជាថ្មី
ម្ចាស់ website ជាច្រើនមានការអន្ទះសាខណៈពេលព្យាយាមរង់ចាំ
website របស់ខ្លួនបង្ហាញមុខនៅក្នុង search
engine ហើយព្យាយាម
submit ម្តងហើយម្តងទៀត
ការធ្វើបែបនេះមានន័យថា website របស់យើងអាចនឹងត្រូវគេផាត់ចេញពី search engine ភ្លាមបើយើង submit លើសពីម្តង ។
យើងដឹងហើយថាបន្ទាប់ពី submit រួចយើងចង់ឃើញលទ្ធផលចេញមកភ្លាមៗ ប៉ុន្តែត្រូវចាំថាមិនមែនតែ website របស់យើងមួយទេដែលបាន submit គឺមាន website រាប់ម៉ឺនផ្សេងទៀតត្រូវបាន submit ជារៀងរាល់ថ្ងៃ ត្រង់នេះយើងអាចយល់បានហើយថា វាត្រូវការពេលច្រើនប៉ុនណាដើម្បីឲ្យយើងឃើញលទ្ធផលថា
website ត្រូវបានដាក់បញ្ចូលរួចនោះ ។
គ្រប់ web
search engine ទាំងអស់ចូលចិត្ត
website ណាដែលមាន contents ច្រើនៗ គឺចាប់ពី ១៥ ទៅ ២០
ឬច្រើនជាងនេះ កាន់តែមាន pages ច្រើនគឺកាន់តែល្អ google ប្រាថ្នាបែបនេះ សូមបំពេញតាមបំណងរបស់ google ចុះ ។
ចុះចំណែក web
engine ផ្សេងទៀតវិញយ៉ាងណាដែរគឺ
web
search engine ផ្សេងទៀតមានបំណងមិនខុសគ្នាប៉ុន្មានពី
google ទេ គឺស្រឡាញ់តែ website ដែលសម្បូរណ៍ទំព័រច្រើនប៉ុណ្ណោះ
ទាំង google,
yahoo, Live គឺសុទ្ធតែគិតដូចគ្នា
។
+ វិធីទី ៤ :
Blogging បានកើនប្រជាប្រិយភាពនៅក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំចុងក្រោយនេះ, កាលពីដំបូងគេប្រើ Blog សំរាប់ត្រឹមតែចែករំលែកព័ត៌មានគ្នាទៅវិញទៅមកក្នុងចំណោមអ្នកយកព័ត៌មាន ប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានក្លាយទៅជាកន្លែងរកប្រាក់យ៉ាងស្ងាត់ស្ងៀម សំរាប់អ្នកមិនដឹង
ប៉ុន្តែសំរាប់អ្នកដែលដឹង Blog គឺជាកន្លែងរកប្រាក់យ៉ាងសកម្មមួយបីដូចជាផ្សារលក់ដូរទំនិញយ៉ាង ដូច្នោះដែរ
ទោះបីថាវាតូចជាកូន website នៅក្នុង website ក៏ពិតមែនប៉ុន្តែមានទំហំធំមិនអាចគណនាបានឡើយ
បើគេបូកបញ្ចូល Blog ទាំងអស់បញ្ចូលគ្នា
។
Blog ភាគច្រើនត្រូវបានគេអនុញ្ញាតឲ្យអាចដាក់ comments, ជាមួយ comments នេះ យើងអាចដាក់ website address របស់យើង ។ ហេតុនេះពេលយើងបានបង្កើត Blog មួយ យើងត្រូវជ្រើសរើសយកពាក្យសម្តីសម្រាប់និយាយក្នុង
comments របស់យើងឲ្យមានខ្លឹមសារធ្វើឲ្យគេចាប់អារម្មណ៍ ឬមានអ្វីមួយធ្វើឲ្យគេចង់ដឹង
។ ហេតុនេះការចូលរួមជាមួយ Blog ណាមួយក៏ដោយយើងត្រូវដាក់ comments របស់យើងនិយាយពី website យើងធ្វើឲ្យគេចង់ដឹង តែសូមកុំភ្លេចដាក់បញ្ចូល website
address របស់យើងជាមួយ
comment នោះផង ។
គោលបំណងសំខាន់របស់យើងគឺ
:
1- ស្វែងរកកន្លែងបង្កើត Blog ដើម្បីណែនាំឲ្យគេស្គាល់ Website របស់យើង
2- ប្រមូលនាំយកអ្នកនៅក្នុងក្រុមរបស់ Blog យើងឲ្យមកចូល website យើងតាមវិធីផ្តល់អ្វីមួយឲ្យគេ ឬមានអត្ថបទសំខាន់អ្វីមួយដែលគេអាចយកទៅប្រើការបាន
3- Blog របស់យើងត្រូវមានគោលដៅមួយគឺបង្ហាញពីអ្វីនៅក្នុង website យើង និងប្រមូលគេមកកាន់វិបសាយ (website) យើង
4- ចូលរួមជាមួយ website ផ្សេងៗដែលគេឲ្យយើងបង្កើត Blog បានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមប្រយ័ត្នជាមួយពាក្យសម្តីដែលយើងនិយាយចេញទៅត្រូវឲ្យមានលក្ខណៈ មួយសមរម្យជាពាក្យសម្តីល្អ ។
2- ប្រមូលនាំយកអ្នកនៅក្នុងក្រុមរបស់ Blog យើងឲ្យមកចូល website យើងតាមវិធីផ្តល់អ្វីមួយឲ្យគេ ឬមានអត្ថបទសំខាន់អ្វីមួយដែលគេអាចយកទៅប្រើការបាន
3- Blog របស់យើងត្រូវមានគោលដៅមួយគឺបង្ហាញពីអ្វីនៅក្នុង website យើង និងប្រមូលគេមកកាន់វិបសាយ (website) យើង
4- ចូលរួមជាមួយ website ផ្សេងៗដែលគេឲ្យយើងបង្កើត Blog បានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមប្រយ័ត្នជាមួយពាក្យសម្តីដែលយើងនិយាយចេញទៅត្រូវឲ្យមានលក្ខណៈ មួយសមរម្យជាពាក្យសម្តីល្អ ។
+ វិធីទី ៥ :
ចូលរួមជាមួយការផ្លាស់ប្តូរ Link គ្នាជាមួយ website ផ្សេងៗទៀតឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
។ ត្រូវចាំថាកាលណាមាន website ដទៃទៀតជាច្រើន Link
point មកកាន់ website យើងកាន់តែច្រើនកាលណាគឺកាន់តែល្អពីព្រោះ
web
search engine (google) ស្រឡាញ់តែ website ណាមានគេ Link ចូលច្រើនពីព្រោះគេយល់ថា website នោះពិតជាសំខាន់ ហេតុនេះបើមាន website ផ្សេង Link មកកាន់ website យើងនោះមានន័យថាក្រុមអ្នកចូល website ផ្សេងៗទាំងនោះក៏នឹងចូលមកកាន់ website យើងដែរ នេះគឺជាចំណុចមួយល្អបំផុតសំរាប់យើងទាំងបង្កើនចំនួនអ្នកចូល website យើងក៏ដូចជាបង្កើន Rank ឲ្យ website យើងជាមួយ search engine របស់ google ដែរ ។
ស្វែងរក website ណាផ្សេងដែលមានប្រភពគោលដៅស្រដៀងយើងរួចសុំប្តូរ Link
(exchange link) ជាមួយគ្នាបើគេយល់ព្រមនោះជាការល្អតែបើគេមិនយល់ព្រម
ហើយយើងគិតថា website នោះមានមនុស្សចូលមើលច្រើន
យើងអាចចូលជា Member រួច post note
ថាយើងមានស្គាល់ website មួយ (គឺ website យើង) មានអ្វីផ្សេងៗជាច្រើន ៘
គួរព្យាយាមធ្វើបែបនេះឲ្យបានច្រើន website បើ website យើងជាខ្មែរសំដៅចំពោះខ្មែរនោះយើងមិនចាំបាច់គិតដល់ប្រភេទយ៉ាង ណានៃ website ទេគឺឲ្យតែ website ខ្មែរគួរចងមេត្រីជាមួយគេទាំងអស់ បើ website យើងធំជាងគេនោះគេកាន់តែត្រេកអរ
បើយើងចងសម្ព័ន្ធជាមួយគេ នេះគឺជារឿងមួយមិនអាចមើលរំលងបានឡើយ ។
វិធីមួយទៀតនោះគឺយើងបង្កើត
website តូចៗជាច្រើនដែលមានប្រធានបទផ្សេងៗគ្នារួចយើងពិចារណាមើលថាតើ មួយណាទទួលបានការនិយមច្រើនជាងគេ
នោះយើងអាចលៃលកកែកុន website ធំរបស់យើងតាមដែលយើងយល់ឃើញបានហើយ ។
+ វិធីទី ៦ :
ចំណុចសំខាន់មួយស្តីពី website របស់យើងដែរនោះគឺត្រូវមានអ្វីសំខាន់ៗមួយចំនួនសម្រាប់ជា ការទាក់ទាញអ្នកចូលមកអាន website របស់យើង ។ ជាអ្វីមួយសំខាន់ដែលយើងអាចនឹកគិតដល់
ជាអ្វីមួយសម្រាប់ឲ្យ ជាអ្វីមួយដែលគេត្រូវការចង់ដឹងពីកន្លែងរបស់យើង
ដូចនេះ �អ្វីមួយ� ជាគន្លឹះនេះគឺពិតជាសំខាន់ណាស់សំរាប់យើងដែលជាម្ចាស់
website បង្កើនចំនួនព័ត៌មានឲ្យបានច្រើន បង្កើតឲ្យមានអ្វីៗថ្មីជារៀងរាល់ថ្ងៃមិនមែនរាល់សប្តាហ៍ ឬរាល់ខែនោះទេ ។
មាន website មួយចំនួនបានទទួលចំនួនអ្នកចូលទស្សនាតិចតួចហើយមិនជាប្រចាំផង ប៉ុន្តែនៅពេលដែល website នេះបង្កើនចំនួនព័ត៌មាន និង update បានជាប់ជាប្រចាំបានធ្វើឲ្យ website នោះកើនចំនួនអ្នកចូលទស្សនាច្រើនឡើងៗជាលំដាប់
។
+ វិធីទី ៧ :
ក្នុងករណីដែលយើងត្រូវការផ្សព្វផ្សាយ អ្វីមួយ ឬមានអ្វីសម្រាប់លក់មិនត្រូវប្រើពាក្យ
បង្ខំ ឬ ជម្រុញគេឲ្យទិញនោះឡើយ
ប៉ុន្តែយើងអាចប្រើវិធីមួយផ្សេងទៀតគឺ បង្កើតឲ្យគេមានការចាប់អារម្មណ៍ចំពោះអ្វីដែលយើងមានឲ្យគេចង់ដឹងសិន បន្ទាប់មកទើបយើងចាប់ផ្តើមបង្ហាញនូវអ្វីដែលយើងចង់បង្ហាញ
។
តាមការពិតទៅវាជារឿងមួយមិនលំបាក ណាស់ណាពេកទេ បើយើងអាចយល់បានពីអ្វីដែលជាប្រការសំខាន់ក្នុងរឿងនេះតួយ៉ាង ដូចជា email វាជារបស់មួយសំខាន់បំផុតសំរាប់ភ្ជាប់ Website ទៅអ្នកចូលមកមើល Website របស់យើង ។
យើងគួររកវិធីដើម្បីចាប់យក និង បង្កើតអ្វីម្យ៉ាងដើម្បីប្រមូលយក email របស់អ្នកទស្សនា website នៅពេលយើងមាន email របស់អ្នកចូល website ច្រើនរួចហើយនោះ យើងអាចផ្សព្វផ្សាយអ្វីទៅគេក៏បាន យើងចង់ប្រាប់អ្វីទៅគេក៏បានតាមសេចក្តីប្រាថ្នារបស់យើង
។ សព្វថ្ងៃនេះ email ត្រូវបានគេលក់យ៉ាងទូលំទូលាយនៅលើប្រព័ន្ធ
internet យើងអាចទិញគេក៏បានអាចឲ្យគេប្រមូលមកឲ្យយើងក៏បាន ប៉ុន្តែត្រូវចំណាយប្រាក់ច្រើនបន្តិចដើម្បីធ្វើដូច្នេះ
។
ព្រឹត្តិប័ត្រ ឬទស្សនាវដ្តីអាចជាចំណុចមួយសំខាន់ដូចគ្នាសម្រាប់រក្សាចំណង ទាក់ទងរបស់យើងជាមួយអ្នកមើល Website យើង តែត្រូវចាំថាព្រឹត្តិប័ត្រក្តី
ទស្សនាវដ្តីក្តី ត្រូវតែមានអ្វីជាសំខាន់នៅក្នុងនោះ ដែលគួរជាទីចាប់អារម្មណ៍របស់គាត់ យើងគួរសាកល្បងឲ្យគាត់ចុះឈ្មោះចូលជាសមាជិកដើម្បីទទួលយក ព្រឹត្តិប័ត្រ
ឬទស្សនាវដ្តីពីយើង ដោយធ្វើក្នុង១ខែឲ្យបាន២ដងទៅ៤ដងជាប្រចាំ
។
នៅក្នុងនោះ (ព្រឹត្តិប័ត្រ ឬទស្សនាវដ្តី) គួរត្រូវមានការផ្សព្វផ្សាយពាណិជ្ជកម្មលាយជាមួយផងដែរ ធ្វើបែបនេះយើងបានទទួលប្រយោជន៍ពីការផ្សាយ
ឯអ្នកចូលទស្សនា Website យើងគាត់បានដំណឹងពីអ្វីដែលយើងបានផ្សាយ គឺសមរម្យសម្រាប់ទាំងអស់គ្នា ។
មានវិធីច្រើនយ៉ាងណាស់ដែលយើងអាច ធ្វើរឿងនេះទៅបាន លាយអត្ថបទជាមួយចំណុចនៃមុខទំនិញរបស់អ្នកផ្សាយពាណិជ្ជកម្ម
។ ឧទាហរណ៍ : ក្នុងអត្ថបទមួយមាននិយាយដល់ការថែរក្សាស្បែកដូចនេះបើសិនជាមានគេ ផ្សាយពាណិជ្ជកម្ម ស្តីពីការរក្សាសម្ភស្ស នោះអត្ថបទយើងគួរតែមាននិយាយអ្វីមួយទាក់ទងដល់របស់ដែលគេផ្សាយនោះ អ្នកផ្សាយពាណិជ្ជកម្មជាមួយយើងគេត្រេកអរបើយើងធ្វើដូច្នេះ ឯអ្នកអានគាត់បានយល់ពីផលិតផលនោះជាបន្ថែម នេះគឺជារឿងមួយដែលគួរធ្វើព្រោះជាប្រយោជន៍សម្រាប់ទាំងអស់គ្នា
។
ដើម្បីជួយសំរួលដល់ការលំបាករឿង បញ្ជូនព្រឹត្តិប័ត្រយើងអាចជួលក្រុមហ៊ុនបរទេសឲ្យគេធ្វើរឿងនេះឲ្យ យើងក៏បាន
តម្លៃមិនជាថ្លៃប៉ុន្មានទេ គឺពី 19 ដុល្លារ សម្រាប់ 500 ច្បាប់ដល់ 149
ដុល្លារសម្រាប់ 25000
ក្រុមហ៊ុនមួយនេះស៊ីឈ្នួលបញ្ជូន email ឲ្យយើង និងផ្តល់ព័ត៌មានផ្សេងៗទៀតស្តីពីអ្នកចូល website យើង ។ ក្រុមហ៊ុននោះគឺ aweber ។
- www.aweber.com
+ វិធីទី ៨ :
វិធីមួយទៀតនេះគឺការប្រើប្រាស់ autorspoder ដើម្បីតាមដានពីចំណាប់អារម្មណ៍របស់អ្នកចូល
website យើងជាពិសេសបើយើងមាន
ឬបានលក់អ្វីមួយឲ្យគាត់ ឬអាចថាជាសមាជិកក៏ថាបាន ។
សម្រាប់ការឆ្លើយតបដោយស្វ័យប្រវត្តិនេះយើងអាចប្រើប្រាស់ក្រុមហ៊ុន ខាងលើដដែលដើម្បីឲ្យគេធ្វើកិច្ចការនេះឲ្យយើងប្រសើរជាងពីព្រោះគេ មានបច្ចេកទេសនិងលទ្ធភាពច្រើនយ៉ាងសំរាប់ធ្វើរឿងនេះ ។
សម្រាប់ការឆ្លើយតបដោយស្វ័យប្រវត្តិនេះយើងអាចប្រើប្រាស់ក្រុមហ៊ុន ខាងលើដដែលដើម្បីឲ្យគេធ្វើកិច្ចការនេះឲ្យយើងប្រសើរជាងពីព្រោះគេ មានបច្ចេកទេសនិងលទ្ធភាពច្រើនយ៉ាងសំរាប់ធ្វើរឿងនេះ ។
+ វិធីទី ៩ :
Blog (ពាក្យកាត់មកពីពាក្យ “Web blogs”) មិនត្រឹមតែមិនអស់លុយ (Free) ប៉ុណ្ណោះទេប៉ុន្តែងាយស្រួលសំរាប់ឲ្យយើងបង្កើតផងដែរ វាគឺជាឧបករណ៍មួយយ៉ាងមានប្រសិទ្ធិភាពសម្រាប់បង្កើន
Traffic (ចំនួនអ្នកចូល website យើង) ឲ្យយើងឲ្យកាន់តែច្រើនបាន ។
Blog ចាំបាច់ត្រូវមានអ្វីមួយសំខាន់ និងទាក់ទាញបំផុតដើម្បីឲ្យគេចាប់អារម្មណ៍ជាមួយយើង នៅពេលយើងមានអ្នកចូលចិត្តច្រើនហើយយើងអាចណែនាំឲ្យគេស្គាល់ website យើងធ្វើបែបនេះឲ្យបានច្រើនកន្លែង
(ច្រើន Blog) ជាពិសេសជាមួយ website ណាដែលគេឲ្យយើងបង្កើតដោយ free ព្យាយាមធ្វើឲ្យអ្នកចូល website ផ្សេងចូលមក website យើងឲ្យបានច្រើន, ត្រូវឲ្យមកពី website ផ្សេងៗគ្នាតែច្រើន
វិធីនេះធ្វើឲ្យ search engine ធំៗ យល់ថា website យើងពិតជាសំខាន់បន្ទាប់មកគេនឹងចាត់ទុក
website យើងឲ្យមានចំណាត់ថ្នាក់នៅលើគេមិនខានឡើយ
។
+ វិធីទី ១០ :
គួរប្រើ RSS feed ប្រូក្រាមដើម្បីបញ្ជូនអត្ថបទដែលអ្នកអាចចង់បានឲ្យដល់គាត់ផ្ទាល់ តែម្តង ។ អ្វីដែលទៅជាមួយ RSS feed នោះគឺការផ្សាយពាណិជ្ជកម្មលាយជាមួយអត្ថបទនោះ វីធីនេះល្អជាងការប្រើ Newsletter
(ព្រឹត្តិប័ត្រ) ប៉ុន្តែនៅតែមិនសូវជាបានគ្រប់គ្រាន់សេចក្តីដូចព្រឹត្តប័ត្រនៅឡើយទេ ប៉ុន្តែអាចជំនួសបានព្រោះមិនអស់លុយ
។
+ វិធីទី ១១
- Forum (វេទិកា) គឺជាវិធីមួយបើកចំហរឲ្យអ្នកចូល website យើងគ្រប់គ្នាបានបញ្ចេញពីគំនិតយោបល់របស់គាត់ យើងអាចបានដឹងពីចំណុចសំខាន់មួយចំនួនដែលគាត់បានបញ្ចេញមកនៅ ទីនោះ ។
ចាប់ផ្តើមដាក់ជាប្រធានបទខ្លះចូលក្នុង Forum ដើម្បីស្វែងរកអ្នកចាប់អារម្មណ៍ ។
ចាប់ផ្តើមដាក់ជាប្រធានបទខ្លះចូលក្នុង Forum ដើម្បីស្វែងរកអ្នកចាប់អារម្មណ៍ ។
បើយើងមិនបានដាក់អ្វីបញ្ចូលសោះ
(យើងដាក់ខ្លួនឯង) នោះគ្មានអ្នកណាគេចាប់អារម្មណ៍ទេ លើកយកពីរឿងអ្វីមួយមកធ្វើជាប្រធានបទសម្រាប់ដាក់ ព្យាយាមបញ្ចូលចំលើយ សំនួរ
ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមសំគាល់ថាប្រធានបទដែលយើងលើកយកមកធ្វើជាដើមចមសម្រាប់និយាយ គួរត្រូវគិតដល់អ្វីដែលជាទីចាប់អារម្មណ៍របស់គេ
ឬ Website យើងខ្លួនឯងហ្នឹងតែម្តង
មិនត្រូវរង់ចាំឲ្យអ្នកចូលមក website យើងចាប់ផ្តើមឡើងមុនឡើយ ។
យើងខ្លួនឯងត្រូវចុះឈ្មោះចូលជា memeber របស់ forum ផ្សេងៗ ក្រោយមកយើងអាចនាំគេឲ្យស្គាល់ពី website របស់យើងតាមក្រោយបាន ។ ជ្រើសរើសរក forum របស់ខាងណាមួយដែលមានប្រធានបទនៃរឿងស្រដៀងទៅអ្វីដែលយើងបានចុះទៅ ក្នុង website របស់យើង ។
ក្នុងករណីខ្លះយើងត្រូវចូលរួមជាមួយ
forum របស់គេសិនមុនពេលយើងបង្កើត forum របស់យើងចៀសវាងបង្កើតហើយតែគ្មានអ្នកចូលរួមជាមួយវាមិនសូវទទួលបាន ផ្លែផ្កាឡើយ ។
កុំ : ជាការក្រើនរំលឹក សូមកុំដាក់ Forum នាគ្រាដំបូងឲ្យសោះរហូតមានគេស្គាល់ website របស់យើងច្រើនហើយចាំយើងរៀបចំ Forum នោះទើបជាការប្រសើរ បញ្ចូលប្រធានបទស្តីពីអ្វីមួយ និងឲ្យបានច្រើនទើបអាចទាក់ទាញគេឲ្យចាប់អារម្មណ៍បាន
។
+ វិធីទី ១២ :
ពាក្យមួយដែលយើងគួរតែដាក់ឲ្យមាន និងមិនគួរខានសោះនោះគឺ “TELL -A- FRIEND (TAF)” (សូមប្រាប់មិត្តភក្តិអ្នក) ពាក្យនេះទោះបីថាមិនមានអ្វីគួរជាទីចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែមានកត្តាច្រើនយ៉ាងល្អណាស់នៅក្នុងនេះ ពីព្រោះបើសិនជាមានអ្នកណាម្នាក់និយាយពី
website យើងប្រាប់បន្តគឺជារឿងមួយពិសេសណាស់
មនុស្សជាច្រើននឹងស្គាល់ website របស់យើង ។ ដើម្បី setup “Tell a friend” script (ខូដ) យើងត្រូវមាន website ដោយខ្លួនឯង, ពីព្រោះថាដើម្បី install
script ទៅក្នុង Host
server របស់យើងបានទាល់តែយើងគឺជាម្ចាស់
ទើបយើងអាចដាក់ script ណាមួយចូលទៅបាន
។
ក្នុងករណីដែលយើងមានបំណង
install
script អ្វីមួយដោយខ្លួនឯងយើងចាំបាច់ត្រូវចេះវីធី
upload
file និង
configure website របស់យើងខ្លះៗ
ប៉ុន្តែម្ចាស់របស់ Host server គេអាចជួយយើងបានចំពោះបញ្ហានេះ
។
នៅក្នុង website នេះ “CGI
resource index” មាន script ច្រើនណាស់សំរាប់ TAF មួយវិញទៀតភាគច្រើននៃ script ទាំងនោះមិនចាំបាច់ទិញឡើយ ក្រៅពីនេះយើងនៅអាចបន្ថែមបន្ថយអ្វីៗផ្សេងៗទៀតបានដូចជា
ផ្ញើ Email និយាយថាអរគុណបើសិនគេបានប្រាប់ទៅមិត្តភក្តិរបស់គេពី
website របស់យើង ។
ក្រៅពីធ្វើកិច្ចការនេះដោយខ្លួនឯង យើងនៅអាចឲ្យក្រុមហ៊ុនផ្សេងទៀតគេធ្វើឲ្យយើងក៏បាន, ប៉ុន្តែបញ្ហាមួយដែលមិនល្អនោះគឺបើយើងឲ្យក្រុមហ៊ុនដទៃណាមួយគេ ធ្វើរឿងនេះឲ្យយើង នោះយើងពុំអាចគ្រប់គ្រងចំពោះអ្វីដែលមាននៅក្នុង
email នោះឡើយ ។ ពីព្រោះអ្វីដែលយើងបានបំពេញនៅក្នុង Forum ដែលក្រុមហ៊ុននោះផ្តល់ឲ្យយើង ក្រៅពីយកសេចក្តីដែលយើងបាននិយាយរៀបរាប់នោះទៅផ្ញើឲ្យអ្នកចូល website យើង ក្រុមហ៊ុននោះអាចឆ្លៀតឱកាសផ្សាយពាណិជ្ជកម្មតាមរយៈនោះព្រមជាមួយផង ដែរ ។
រឿងមួយទៀតនោះគឺយើងត្រូវប្រយ័ត្ន ចំពោះរឿងនេះដោយហេតុថាមានមនុស្សមិនល្អខ្លះអាចប្រើ
tell a
friend របស់យើងនេះដើម្បី
spam អ្នកណាផ្សេងៗទៀត រួចវានិងបង្កជាបញ្ហាឲ្យយើងជាពុំខានឡើយ
។ ជ្រើសរើសរក Tell a friend script ណាមួយដែលមាន captcha (captcha នេះគឺជារូបភាពមានអក្សរនិងលេខលាយគ្នា) អ្នកប្រើត្រូវវាយអ្វីដែលមាននៅក្នុងនោះបញ្ចូលមុនអាចបញ្ជូនអ្វី មួយចេញទៅបាន នេះគឺជាវិធីការពារខ្លួនយើងចៀសវាងរងគ្រោះដោយអំពើរបស់អ្នកដទៃ
។
+ វិធីទី ១៣
:
បង្កើតឲ្យមាន “Screen Saver” screen saver អាចជួយយើងបានមួយចំណែកដែរ
ដើម្បីធ្វើឲ្យគេស្គាល់ website របស់យើងកាន់តែច្រើន ។ ទោះបីជាវិធីនេះវាមិនសូវជាល្អណាស់ណា ហើយម្យ៉ាងទៀតវាមិន �ចំពោះ� ដោយត្រង់ពេកក្តី ក៏ប៉ុន្តែបើសិនជាយើងមាន screen saver ល្អៗ ហើយមានទិដ្ឋភាពគួរជាទីចាប់អារម្មណ៍នោះ អ្នកបានឃើញពិតជានិយមចូលចិត្តច្រើនពុំខាន
នៅលើ screen
saver នោះយើងមានដាក់
address
website របស់យើង
ធ្វើបែបនេះ, អ្នកប្រើ screen
saver និងមានការចាប់អារម្មណ៍ជានិច្ច
ចំពោះ website យើង ហាក់បីដូចជាយើងបានបោះត្រានៅក្នុងអារម្មណ៍របស់គាត់ដូច្នោះដែរ
។
មានប្រូក្រាមជាច្រើនដែលអាចឲ្យយើងបង្កើត
screen
saver ដោយខ្លួនយើងផ្ទាល់បាន
ប្រូក្រាមទាំងនោះមាន :
* Screen
Saver Builder (link) (ទិញតម្លៃ $ 29.95 –
$149.95)
* Screen Saver Studio (link) (ទិញ $ 49.95)
* Screen Saver Studio (link) (ទិញ $ 49.95)
- យើងអាចបង្កើត screen saver ដែលមានសម្លេងបទចម្រៀងទៅតាមការចង់បានដោយប្រើប្រូក្រាមទាំងពីរ ខាងលើនេះ ក្រៅពីនេះនៅមានប្រភេទ
screen
saver ដទៃជាច្រើនទៀតមានលក់នៅតាម
internet មាន screen saver ខ្លះមិនចាំបាច់ទិញទេ ប៉ុន្តែពុំសូវមានសមត្ថភាពអាចធ្វើអ្វីៗបានច្រើនតាមយើងចង់បាន
។
+ វិធីទី ១៤
: បង្កើតឲ្យមាននៅ eBook
eBook គឺជាសៀវភៅមានលក្ខណៈជាអេឡិចត្រូនិចសំរាប់អាននៅលើកុំព្យូទ័រ ឬ Print ចេញសំរាប់អានក៏បាន ។
យើងអាចបង្កើតវាច្រើនទំព័រ ឬតិចអាស្រ័យទៅតាមការចង់បានរបស់យើងប៉ុណ្ណោះ ។
យើងអាចបញ្ចូលប្រភេទព័ត៌មានមានតម្លៃ ឬសំខាន់ៗទៅក្នុង eBook រួចហើយលក់វាឲ្យគេទទេមិនគិតថ្លៃ ក្នុង eBook នោះយើងមានបញ្ចូល link មកកាន់ website របស់យើងឆ្ពោះទៅរកមាតិកាណាសំខាន់ផ្សេងទៀតដែលយើងចង់ឲ្យគេដឹង ឬត្រូវការលក់ ។ នៅក្នុង eBook នេះដែរយើងអាចដាក់ពាណិជ្ជកម្មនៅក្នុងនោះ និងអ្វីៗច្រើនទៀតដែលយើងចង់បញ្ចូលក្នុងនោះ ។
យើងអាចបញ្ចូលប្រភេទព័ត៌មានមានតម្លៃ ឬសំខាន់ៗទៅក្នុង eBook រួចហើយលក់វាឲ្យគេទទេមិនគិតថ្លៃ ក្នុង eBook នោះយើងមានបញ្ចូល link មកកាន់ website របស់យើងឆ្ពោះទៅរកមាតិកាណាសំខាន់ផ្សេងទៀតដែលយើងចង់ឲ្យគេដឹង ឬត្រូវការលក់ ។ នៅក្នុង eBook នេះដែរយើងអាចដាក់ពាណិជ្ជកម្មនៅក្នុងនោះ និងអ្វីៗច្រើនទៀតដែលយើងចង់បញ្ចូលក្នុងនោះ ។
អ្នកដែលបានយក
eBook នោះទៅប្រើគេអាចបញ្ជូនបន្តឲ្យអ្នកផ្សេងហើយអ្នកផ្សេងណានោះ និងបញ្ជូនបន្តទៀតធ្វើឲ្យគេដឹងបានពី
website របស់យើង ។ ព្យាយាមបង្កើត eBook ល្អៗសំខាន់ៗដើម្បីទាក់ទាញគេឲ្យចង់
link មកកាន់ website របស់យើង ។
ប្រូក្រាមដែលងាយស្រួលបង្កើត eBook ជាងគេនោះគឺ Adobe Acrobat Professional យើងអាចប្រើភាសាខ្មែរបានទាំង truetype
ធម្មតានិង unicode ក្រៅពីពាក្យយើងរៀបរាប់យើងនៅអាចដាក់រូប
សម្លេង ភ្លេង បានទៀតផង ប៉ុន្តែត្រូវព្យាយាមធ្វើយ៉ាងណាឲ្យវាមានទំហំតូចល្មមកុំឲ្យមាន ច្រើនទំព័រពេកត្រឹម ២០០ ទំព័រ
។
ក្រៅពីនេះនៅមានប្រូក្រាមសំរាប់ធ្វើ
eBook ច្រើនទៀតដែលយើងអាចយកមកប្រើការបានភាគច្រើនគឺយើងត្រូវទិញ បញ្ហាមួយទៀតនោះគឺអ្នកអានត្រូវមាន
engine ពិសេសមួយ install ទើបគេអាចអានរបស់យើងបានតែមានប្រូក្រាមខ្លះមិនតម្រូវឲ្យមាន engine បន្ថែមទេគឺវាមាន engine
builtin ហើយស្រាប់តែម្តង ការសម្រេចចិត្តថាប្រើប្រូក្រាមអ្វីនោះគឺអាស្រ័យទៅលើធនធាននិង ការចង់បានរបស់យើងប៉ុណ្ណោះ ។
+ វិធីទី ១៥
បើសិនជា website របស់យើងគឺជា
website ដែលមានលក់របស់របរផ្សេងៗយើងគួរបង្កើតឲ្យមាន
review
products សំរាប់អ្វីដែរយើងបានលក់ទៅហើយ
។ គួរបង្កើតឲ្យមានផ្នែកណាមួយនៅក្នុង
website របស់យើងសំរាប់ឲ្យអ្នកចូលមក website របស់យើងគាត់បានបញ្ចេញគំនិតយោបល់ស្តីពី
website យើង សេវាកម្មរបស់យើង
និងរបស់ដែលយើងបានលក់ចេញទៅនោះ ។
ស្រាវជ្រាវរក code របស់ PHP នៅក្នុង internet ត្រង់ពាក្យ “PHP Customer Review Script” ដើម្បីដាក់បញ្ចូលក្នុង HTML របស់យើង ។ Reviews ពី Customer គឺជាកញ្ចក់ទិព្វដែលអាចឲ្យយើងដឹងពីចិត្តគំនិតរបស់អ្នកទិញ
(Clients) របស់យើង
និងសេវារបស់យើង ។
+ វិធីទី ១៦
Youtube គឺជាទីតាំងមួយយ៉ាងល្អសម្រាប់ឲ្យយើងបង្ហាញខ្លួនយើង (Website) ឲ្យអ្នកដទៃបានស្គាល់
គួរបង្កើតឲ្យមាន Video ខ្លីជា Clip ដែលមានរយៈពេលខ្លីតែមានបញ្ចូលនូវ
website របស់យើងនៅក្នុងនោះឲ្យហើយស្រេច
ព្យាយាមរក ឬបង្កើតរូបភាពអ្វីដែលទាក់ទងដល់
website របស់យើងរួមទាំងផលិតផលផង ។ ចំពោះវិធីនៃការ upload
video clip ទៅកាន់ you tube នោះគឺងាយស្រួលណាស់យើងត្រូវចុះឈ្មោះចូលជាសមាជិក
Member ជាមួយ youtube ជាមុនសិន ។
+ វិធីទី ១៧
មានអ្នកខ្លះពុំចូលចិត្តឡើយរឿងទិញយក Traffic ពីគេ ប៉ុន្តែបច្ចុប្បន្នជាពេលមួយយ៉ាងលំបាកដើម្បីរកវិធីធ្វើឲ្យ search
engine ធំៗដាក់ website យើងចូលទៅក្នុង search
engin list ។
ពីព្រោះមាន website រាប់មិនអស់ដូចតែយើងដែរដែលព្យាយាមធ្វើយ៉ាងណាឲ្យគេត្រូវបាន
list ជាមួយ search engine ធំៗទាំងនោះ ។
Pay Per
Click (PPC) គឺជាវិធីមួយដែលល្អបំផុតដើម្បីបង្កើត
traffic ឲ្យដល់ website របស់យើង ។
- Google
Pay Per Click (link)
- Yahoo Search Marketing (link)
- Yahoo Search Marketing (link)
ទាំងពីរក្រុមហ៊ុនខាងលើនេះអាចឲ្យយើងចុះផ្សាយពាណិជ្ជកម្មជាមួយដើម្បីបង្កើន
traffic មកកាន់ website របស់យើង ។
សំរាប់យើងជាអ្នកផ្សាយគឺយើង បង់ប្រាក់សំរាប់តែ traffic យើងបានទទួលមកកាន់ website យើងប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនទាំងពីរនេះដូចគ្នាបានអនុញ្ញាតឲ្យយើងដាក់ ចំនួនទឹកលុយសម្រាប់ផ្សាយជាមុន ដូចនេះយើងអាចគ្រប់គ្រងចំនួនទឹកប្រាក់ដែលយើងហ៊ានចំណាយក្នុងមួយខែៗ ធ្វើបែបនេះយើងអាចធ្វើបាន ។
ឧទាហរណ៍ : បើដាក់ $100 សំរាប់ការផ្សាយនៅពេលចំនួន
click របស់ traffic ចូលមក website យើងបានចំនួនគ្រប់ស្មើទឹកលុយហើយនោះ ចំនួន click និងត្រូវបញ្ចប់ជាស្វ័យប្រវត្តិ ហេតុនេះយើងមិនចាំបាច់បារម្ភឡើយពីការដែលត្រូវបង់ប្រាក់ផ្សាយលើស កំរៃ ។
Ads របស់យើង យើងដាក់ដេញថ្លៃគឺចាប់ពី 1សេន រហូតដល់
ច្រើនដុល្លារ អាស្រ័យតាមការចង់បានរបស់យើងចំពោះអ្នកដែលព្រមយក
ads យើងដាក់គឺគេមើលតាមចំនួនទឹកលុយដែលយើងឲ្យគេ បើយើងហ៊ានឲ្យថ្លៃនោះចំនួន ads របស់យើងនឹងត្រូវបានចេញមកច្រើនផង ច្រើនកន្លែង បើយើងឲ្យគេថោកពេកគេកម្រព្រមដាក់ឲ្យយើងណាស់
។ ឯ ads របស់យើងក៏ពុំសូវត្រូវបានលេចចេញមកដែរ
។
អ្នកឯកទេសខ្លះមានជំនឿថាការចុះផ្សាយ ads per click ជាមួយ google និង yahoo ពិតជាអាចជួយបង្កើន Ranking នៅក្នុង search engine បានហើយ មិនតែប៉ុណ្ណោះត្រូវបានគេស្គាល់ច្រើនជាពុំខាន
។
+ វិធីទី ១៨
ការបង្កើតឲ្យមានជា contest នៅលើ website របស់យើងគឺជារឿងមួយសមស្របណាស់បើសិនជាយើងមានលទ្ធភាពធ្វើវាបាន
។ ប៉ុន្តែបង្កើតឲ្យមានជា contest (ការប្រកួត) ណាមួយរមែងត្រូវការឲ្យមានការចាត់ចែងរៀបចំច្រើន តែបើអាចធ្វើទៅបានវាពិតជាអាចជួយបង្កើនលទ្ធភាពឲ្យគេស្គាល់
website យើងបានច្រើនជាក់ជាពុំខាន ។ website បរទេសខ្លះបង្កើតឲ្យមាន contest ចំនួន ២ ទៅ ៤ ដងក្នុងមួយឆ្នាំ ។
Contest ផ្តល់ឲ្យយើងនូវប្រយោជន៍ចំនួន ២យ៉ាងគឺ
1- ការស្គាល់ពី website យើងកាន់តែច្រើនឡើង
2- យើងប្រមូលបាន email ច្រើនឡើងៗ
2- យើងប្រមូលបាន email ច្រើនឡើងៗ
រង្វាន់សម្រាប់ contest គឺចាំបាច់ត្រូវជារបស់មានតម្លៃគួរសមល្មមឲ្យគេចង់ចូលរួមជាមួយ បើរង្វាន់នោះមិនសូវមានតម្លៃយើងក៏នឹងមិនទទួលបានការចាប់អារម្មណ៍ ដែរ ។ ការប្រកួតគួរតែជ្រើសរើសយកវិធីងាយៗបំផុតតែអាចឲ្យអ្នកណាៗក៏អាច ចូលរួមជាមួយបានដែរ ។
ពុំចាំបាច់បង្កើតឲ្យមាន �ខ� លក្ខណច្រើនស្មុគ្រស្មាញឡើយ
ធ្វើយ៉ាងណាឲ្យវាមានលក្ខណៈងាយៗបំផុត ដូចនេះគ្រប់គ្នាគឺចង់ចូលរួមជាមួយ ។
+ វិធីទី ១៩
យើងគួរបង្កើតឲ្យមានអ្វីម្យ៉ាង
Free!
Free! Free! អ្វីក៏ដោយដែលយើងយល់ថាយើងអាចឲ្យគេ
free បានដូចជា :
- eBook សៀវភៅអេឡិចត្រូនិច
- Electronic Magazine ទស្សនាវដ្ដីអេឡិចត្រូនិច
- Free samples វត្ថុគំរូ
- Free trial សាកល្បងដោយមិនគិតថ្លៃ
- Free tutorial បង្រៀនដោយមិនគិតប្រាក់
- etc និងអ្វីៗផ្សេងៗទៀត
- Electronic Magazine ទស្សនាវដ្ដីអេឡិចត្រូនិច
- Free samples វត្ថុគំរូ
- Free trial សាកល្បងដោយមិនគិតថ្លៃ
- Free tutorial បង្រៀនដោយមិនគិតប្រាក់
- etc និងអ្វីៗផ្សេងៗទៀត
គិតសិនថាតើយើងអាចធ្វើដោយវិធីណា បាន
បង្កើតឲ្យបានច្រើនជម្រើសបំផុតតាមដែលអាចធ្វើទៅបាន ។ អ្នកចូល website យើង និង
ពេញចិត្តចំពោះអ្វីដែលយើងអាចឲ្យគេបាន ឥតមានអ្នកណាមួយមិនចូលចិត្តអ្វីដែលគេឲ្យ Free នោះឡើយ ។ គួរតែសាកល្បងធ្វើ ។
+ វិធីទី ២០
Content (អត្ថបទ) នៅក្នុង website យើងគួរត្រូវបានបង្កើនឲ្យបានច្រើនញឹកញាប់ផ្លាស់ប្តូររូបរាងឲ្យបាន ច្រើនដង
ធ្វើយ៉ាងនេះអាចឲ្យអ្នកចូលគិតថា website របស់យើងមានអ្នកថែរក្សា និង ធ្វើការជាប្រចាំ, បើសិនអ្នកចូលមិនឃើញមានអ្វីប្លែកៗទេនោះ គាត់គិតថាយើងគ្រាន់តែគូរកង្កែបមួយប៉ុណ្ណោះ មិនមែនជាហ្វូងកង្កែបមួយក្រុមឡើយ
។