Important connectivity in network system




Connectivity សំខាន់ៗក្នុងប្រព័ន្ធ Network
Connectivity ជាឧបករណ៍សំរាប់ប្រើក្នុងភ្ជាប់និងតំលើងប្រព័ន្ធ Network មានច្រើនប្រភេទ ហើយធ្វើការផ្សេងៗគ្នាទៅតាមតំរូវការរបស់ប្រព័ន្ធ Network របស់លោកអ្នក ។ Connectivity ដែលគេនិយមប្រើច្រើនក្នុងប្រព័ន្ធ Network ពេលបច្ចុប្បននេះមានដូចជា: Modem, Hub, Switch និង Router
1. Modem
Medem ជាប្រភេទ Connectivity មួយប្រភេទដែលធ្វើការ translate ពី digital signal ទៅជា analog signal និងពី analog signal មកជា digital signal វិញ ។ ជាទូទៅគេប្រើ Modem ក្នុងប្រព័ន្ធ Network សំរាប់ភ្ជាប់តាមរយៈ Dial-up និងការភ្ជាប់ Internet តាមរយៈ DLS
2. Hub
Hub ជាឧបករណ៍មួយដែលដើតួរជា Station សំរាប់ធ្វើការបែងចែកនូវ Connection ទៅអោយ Computer ផ្សេងៗដើម្បីបង្កើតបានជាប្រព័ន្ធ Network ។ ការងារបស់ Hub គឺនៅពេលមានទិន្ន័យឆ្លងកាត់ Hub បានធ្វើរការ Broadcast ទៅកាន់គ្រប់គ្រប់ Connection ទាំងអស់ដែលធ្វើភ្ជាប់ជាមួយ Hub Hub ចែកជា ៣ ប្រភេទគឺ Passive Hub, Active Hub និង Intelligent Hub
  • Passive Hub: ជា Hub មួយប្រភេទនៅពេលមានទិន្ន័យឆ្លងកាត់មិនធ្វើការ តំលើងនូវ Signal ទេហើយធ្វើការ Broadcast ទៅគ្រប់ Connection តែម្តង ។
  • Active Hub: ជា Hub មួយប្រភេទដែលធ្វើការខុសពី Passive Hub ដោយនៅពេលមាន Signal ឆ្លងកាត់ Active Hub ធ្វើរការតំលើងនូវ Signal រួចទើបធ្វើរការ Broadcast ទៅកាន់គ្រប់ Connection ។ គុណសម្បត្តិរបស់ Active Hub គឺជួយកាត់បន្ថយនូវ error បញ្ចូន data និងធ្វើអោយចំងាយនៃការបញ្ចូន data បានចំងាយឆ្ងាយ ។
  • Intelligent Hub: គឺជា Active Hub ដែលបន្ថែមនូវ feature ថ្មីៗដែលជួយគ្រប់គ្រងនូវប្រព័ន្ធ network និងធ្វើអោយ performance network មានភាពប្រសើរឡើង ។ Feature ថ្មីរបស់ Intelligent Hub មានពីគឺ: Hub Management និង Switching Hub
  • Hub Management: ដែលអាចបញ្ចូន Packet ទៅកាន់ central network console ដោយប្រើ network management protocol Hub ប្រភេទនេះអាចបញ្ឈប់នូវ connection ដែលធ្វើអោយ network error
  • Switching Hub: ជាបច្ចេកវិទ្យាចុងក្រោយរបស់ hub ដែលមានល្បឿនលឿនក្នុងការបញ្ចូន data ព្រោះ Switching hub ធ្វើការ route signal ទៅកាន់ Destination Computer ដោយមិនធ្វើការ broadcast ទៅគ្រប់ port ដូច Passive និង Active hub ទេ ។
3. Switch:
Switch ជាឧបករណ៍មួយដែលដើរតួរជា station សំរាប់ភ្ចាប់ connection network ដូចជា Hub ដែលប៉ុន្តែ Switch មិនធ្វើការដូចជា Hub ទេ ។ Switch ធ្វើការបញ្ចូន Data មានល្បឿនលឿនជាង Hub ដោយមិនធ្វើការ Broadcast ទៅកាន់គ្រប់ port ដូច Hub ទេគឺ Switch បានធ្វើការបញ្ចូន Data ទាំងនោះទៅកាន់ Destination Computer ដោយផ្ទាល់តែម្តង ។
4. Router
Router ជាឧបករណ៍ connectivity មួយប្រភេទដែលមានតួរនាទីច្រើន និងសំខាន់ក្នុងប្រព័ន្ធ Network Router អាចយកមកធ្វើជា Gateway សំរាប់ធ្វើអោយប្រព័ន្ធ Network ផ្សេងគ្នាអាចដំនើរការជាមួយគ្នាបាន ។ Router ក៏ជាឧបករណ៍មួយដែលអាចធ្វើជា Firewall បានទៀតផងព្រោះនៅក្នុង Router មាន Option សំរាប់កំនត់នូវ port, protocol រឺ domain ដែលអនុញ្ញាតិ រឺមិនអនុញ្ញាតិអោយឆ្លង់កាត់ Router ។ ជាងនេះទៅទៀត Router ជាឧបករណ៍មួយដែលមានសម្ថភាពខ្ពស់ក្នុងការ route data ទៅកាន់ Destination ព្រោះនៅក្នុង Router មាន routing table សំរាប់កត់ចំនាំនូវ Network address របស់កុំព្យូទ័រផ្សេងៗនៅក្នុងប្រព័ន្ធ network ដើម្បីធ្វើអោយមានល្បឿនលឿន នៅពេល route data