លក្ខណៈល្អរបស់បណ្ឌិត ៣យ៉ាង
១.
ចូលចិត្តគិតល្អ
·
គិតប្រកបដោយសុទិដ្ឋិនិយម
គិតល្អ គិតវិជ្ជមាន
·
មិនឆាប់វិនិច្ឆ័យរឿងរ៉ាវភ្លាមៗទេ
ទាល់តែទទួលបានពត៌មាន ១០០% ទើបធ្វើការវិនិច្ឆ័យ
·
ចេះពិចារណាវិភាគប្រកបដោយសុភវិនិច្ឆ័យ
ណរកហេតុផល
·
មិនសម្តែងចេញអាការៈខឹងសម្បារ
ដោយឆេវឆាវក្តៅក្រហាយ
·
មិនកាត់ក្តី
ឬវិនិច្ឆ័យរឿងអ្វីដោយលំអៀង គឺមិនលំអៀងដោយការស្រឡាញ់ ស្អប់ ភ័យ និងល្ងង់
·
មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ
·
មិនគិតព្យាបាទ បៀតបៀនអ្នកដទៃ
·
មានការយល់ឃើញត្រូវតាមហេតុតាមផល
២.ចូលចិត្តនិយាយល្អ
· ពោលពាក្យពិតឥតល្អៀង
មិនកុហក មិនបោកបញ្ឆោត
· និយាយសុភាពរាបសា
ទន់ភ្លន់ ផ្អែមល្ហែមត្រជាក់
· និយាយឲ្យគេចូលចិត្ត
ទទួលយកដោយហេតុផល
· មិននិយាយពាក្យញុះញង់
និយាយតែពាក្យបង្រួបបង្រួម
· មិននិយាយឡេះឡោះ
និយាយតែពាក្យមានខ្លឹមសារ
· មិនចេះនិយាយពាក្យទ្រគោះបោះបោក
និយាយតែពាក្យពិរោះ
៣. ចូលចិត្តធ្វើល្អ
·
ចេះចែករំលែកជួយយកអាសាអ្នកដទៃ
·
ចេះជួយសង្រ្គោះអ្នកដទៃ
·
មិនសម្លាប់សត្វ
ព្រោះមានមេត្តាករុណា
·
មិនធ្វើទង្វើខុសច្បាប់ផ្សេងៗ
·
មិនចូលប្លន់
ព្រោះរីករាយនឹងជីវិតបរិសុទ្ធ
·
មិនប្រព្រឹត្តមិច្ឆាចារ
ព្រោះគោរពខ្លួនឯងថាជាមនុស្ស
………………………………….